ហេតុដូច្នេះហើយ បានជាកាលពីខែមិថុនាកន្លងទៅ
ហេតុដូច្នេះហើយ បានជាកាលពីខែមិថុនាកន្លងទៅ រដ្ឋាភិបាលកុម្មុយនីស្តវៀតណាម បានសម្រេចដាក់ចេញនូវគម្រោង រៀបចំកែសម្រួលប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដែលក្នុងន័យនេះ វៀតណាមនឹងលុបចោល ការងារចំនួន ប្រមាណជា១ម៉ឺនកន្លែង។ ក្រៅពីបញ្ឈប់ការងារបុគ្គលិក អ្នកកាសែត និងសេវា ផ្សព្វផ្សាយព័ត៌មាន រដ្ឋាភិបាលវៀតណាម នឹង ធើ្វការកែទម្រង់ អភិវឌ្ឍន៍សេវាឃោសនារបស់រដ្ឋ និងរបស់បក្ស ឲ្យកាន់តែមានភាពជឿនលឿន និងទាន់សម័យ។
តួយ៉ាង ទូរទស្សន៍ជាតិវៀតណាម វិទ្យុសម្លេងវៀតណាម ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់វៀតណាម រួមទាំងកាសែតចំនួនបី ដែលស្ថិតក្រោមដំបូលនយោបាយ របស់គណបក្សកុម្មុយនីស្តវៀតណាម និងត្រូវអនុញ្ញាត ឲ្យក្លាយជា ទីភ្នាក់ងារពហុព័ត៌មាន រឺហៅថា Multimedia ដើម្បីធ្វើការផ្សព្វផ្សាយ ឲ្យកាន់តែទូលំទូលាយ តាមគ្រប់មធ្យោបាយ ជាសម្លេង ជារូបភាព និងលើបណ្តាញអ៊ិនធើណិត ជាដើម។ គម្រោងទាំងអស់នេះ នឹងត្រូវដាក់ចុះឲ្យអនុវត្តសាកល្បង នៅមុនដំណាច់ឆ្នាំ២០១៦។
និយាយជារួមមក រដ្ឋាភិបាលវៀតណាម មានចេតនារៀបចំប្រព័ន្ធផ្សព្វផ្សាយឡើយវិញ ដោយអាចនឹងបិទការផ្សាយណា ដែលគេយល់ថា មិនស្របតាមគោលការណ៍បក្ស ហើយផ្ទុយទៅវិញ ផ្តល់មធ្យោបាយទៅដល់ប្រព័ន្ធផ្សព្វផ្សាយណា ដែលបំរើឲ្យគណបក្សកុម្មុយនីស្តវៀតណាមទៅវិញ។ ធ្វើដូចនេះ គឺដើម្បីប្រមូលអំណាចក្នុងការឃោសនា មកដាក់ក្នុងកណ្តាប់ដៃ របស់គណបក្សកុម្មុយនីស្តវៀតណាម។ សិទ្ធិសេរីភាពទទួលបានព័ត៌មានពិតប្រាកដ ឯករាជ្យភាពរបស់សារព័ត៌មាន គឺជាចំណុចរសើប ដែលកន្លងមក រដ្ឋាភិបាលវៀតណាម តែង
0 comments:
Post a Comment