ការធ្វើតេស្តសាកល្បងវ៉ាក់សំាងចំនួនពីរ ដើម្បីប្រឆាំងនឹងមេរោគអេបូឡា អាចនឹងចាប់ផ្តើម នាចុងខែមករា នៅក្នុងបណ្តាប្រទេសអាហ្វ្រិក ដែលមានឆ្លងរាតត្បាតមេរោគអេបូឡា។ នេះបើតាមការប្រកាសឲ្យដឹងកាលពីថ្ងៃសុក្រ របស់នាយិការរងរបស់អង្គការសុខភាពពិភពលោក។
វ៉ាក់សាំងទាំងពីរដែលផលិត ដោយមន្ទីរពិសោធន៍អាមេរិកាំង កាណាដា និងអង់គ្លេស ធ្លាប់ត្រូវបានគេតេស្ត សាកល្បងដោយជោគជ័យ រួចមកហើយ នៅមន្ទីរពិសោធន៍ និងនៅក្នុងចំណោមមនុស្សស្ម័គ្រចិត្ត ក្នុងបណ្តាប្រទេសផ្សេងៗកន្លងមក។ ពោល គឺលទ្ធផលអាចទទួលយកបាន និងគ្មានប៉ះពាល់ដល់សុវត្ថិភាពរបស់អ្នកដែលបានទទួលសាកល្បង ចាក់វ៉ាក់សាំង។
តាមនាយិការរងរបស់អង្គការសុខភាពពិភពលោក តេស្តសាកល្បងនឹងចាប់ផ្តើមដំបូងនៅចុងខែមករា ក្នុងប្រទេសលីបេរីយ៉ា ដែលមានករណីឆ្លងមេរោគអេបូឡាខ្លាំងជាងគេ។ បន្ទាប់មក ប្រតិបត្តិការតេស្តសាកល្បងវ៉ាក់សំាងនឹងបន្តធ្វើ នៅខែកុម្ភៈ ក្នុងប្រទេសហ្គីណេ និងសៀរ៉ាឡេអូន។ ក្រុមមនុស្ស៤៥០០នាក់ នឹងត្រូវទទួលការចាក់វ៉ាក់សាំងសាកល្បង ក្នុងដំណាក់កាលទីមួយ។ បន្ទាប់ពីរង់ចាំលទ្ធផលវ៉ាក់សាំង ពី២ ទៅ៤សប្តាហ៍ គេនឹងអាចចាប់ផ្តើមដំណាក់កាលសាកល្បង ទី២ ទៅលើមនុស្ស៤៥០០នាក់ផ្សេងទៀត។
តាមអង្គការសុខភាពពិភពលោក តាមរយៈតេស្តសាកល្បង ក្រុមម្ចាស់ផលិតវ៉ាក់សាំងចង់ស្វែងដឹងពីកម្រិតចំនួនវ៉ាក់សាំង ដែលគេចាក់ទៅ ហើយ មានប្រសិទ្ធិភាព។ ម្យ៉ាងទៀត បើសិនជាគេធ្វើតេស្តសាកល្បងលើកទីបីបានទទួល ជោគជ័យ នោះអង្គការសុខភាពពិភពលោក នឹងអាចសម្រេច អនុម័ត ឲ្យគេប្រើវ៉ាក់សំាង ដើម្បីចាក់ការពារ ជាទូទៅ កុំឲ្យឆ្លងមេរោគអេបូឡា៕Konkhmer999.blogspot.com
0 comments:
Post a Comment