អង្គការសុខភាពពិភពលោក បានបញ្ញាក់ឲ្យដឹងថា វ៉ាក់សាំងការពារមេរោគអេបូឡា នឹងត្រូវចាប់ផ្តើមដាក់ឲ្យធ្វើតេស្ត៍សាក ចាប់ពីខែធ្នូចុងឆ្នាំនេះទៅ នៅតាមបណ្តាប្រទេសបីនៅអាហ្រ្វិក ដែលកំពុងតែរងការវាយប្រហារដោយសាមេរោគ ដ៏កាចសាហាវមួយនេះ។ បើសិនជាបានលទ្ធផលល្អ វ៉ាក់សាំងនេះ នឹងត្រូវគេដាក់ឲ្យប្រើប្រាស់ជាទូទៅឲ្យដល់ប្រជាជន ដែលនៅតំបន់ងាយរងគ្រោះបំផុត ក្នុងតំបន់អាហ្វ្រិកខាងកើត នៅពាក់កណ្តាលឆ្នាំ២០១៥។
លោកស្រី វិជ្ជបណ្ឌិត Marie-Paule Keiny អគ្គនាយករងអង្គការសុខភាពពិភពលោក បានមានប្រសាសន៍ឲ្យដឹងថា អង្គការលោកស្រី នឹងដាក់ឲ្យដំណើរការ ការធ្វើតេស្ត៍សាកល្បង ថ្នាំវ៉ាក់សាំង ប្រឆាំងនឹងមេរោគអេបូឡា ចាប់ពីខែធ្នូចុងឆ្នាំនេះ។ ថ្នាំវ៉ាក់សាំងនេះ នឹងដាក់ឲ្យសាកល្បងនៅប្រទេសបី ដែលមានអ្នកជំងឺអេបូឡាច្រើនជាងគេ គឺ ប្រទេសហ្គីណេ សេរ៉ាឡេអូន និង លីបេរីយ៉ា។ លោកស្រីបន្តថា បើសិនជាក្រោយការសាកល្បង ឃើញថា ថ្នាំវ៉ាក់សាំង នេះមានប្រសិទ្ធិភាព នោះគេនឹងចាប់ផ្តើមផលិតវា ហើយ នឹងដាក់ឲ្យប្រើប្រាស់ចាប់ពីពាក់កណ្តាលឆ្នាំ២០១៥ទៅ។
រហូតមកដល់ពេលនេះ មានអ្នកផ្ទុកមេរោគអេបូឡា ចំនួនជាង ១ម៉ឺននាក់ហើយ។ អ្នកជំងឺដែលបានស្លាប់ដោយសារមេរោគនេះ បានកើនឡើងដល់ចំនួន៤៩០០នាក់ហើយ ដែលភាគច្រើន ជាប្រជាជនដែលរស់នៅក្នុងប្រទេសអាហ្រ្វិកទាំងបីខាងលើ។ នៅតាមបណ្តាប្រទេសទាំងនោះ ក៏ដូចជាប្រទេសមួយចំនួនក្បែរខាង ប្រជាជនមានការភ័យជ្រួលច្របល់ ខ្លាចឆ្លងមេរោគនេះគ្រប់ៗគ្នា។
ដោយឡែក ក្មេងស្រីម្នាក់អាយុពីរខួប នៅប្រទេសម៉ាលី ដែលត្រូវគេពិនិត្យថាមានផ្ទុកមេរោគអេបូឡា កាលពីពីរថ្ងៃមុន ពេលនេះបានស្លាប់ហើយ។ ក្មេងស្រី នោះបានធ្វើដំណើរជាមួយជីដូន ពីប្រទេសហ្គីណេ តាមរថយន្តក្រុង។ មានការព្រួយបារម្ភថា ដោយសាក្មេងស្រីនេះមានជំងឺអេបូឡាពេលកំពុងធ្វើដំណើរ នោះមានន័យថា វាអាចមានអ្នកដំណើរផ្សេងទៀត ដែលជិះឡានជាមួយគ្នា ក៏អាចឆ្លងមេរោគនេះដែរ។ ចំណែក នៅសហរដ្ឋអាមេរិក វិញ គិលាននុប្បដ្ឋយិកាពីរនាក់ ដែលគេបានពិនិត្យថា បានឆ្លងមេរោគអេបូឡាពេលនេះ បានជាសះស្បើយហើយ។ បុរសម្នាក់ទៀត នៅក្រុងញូយ៉ក ដែលធ្លាប់ធ្វើជាគ្រូពេទ្យ នៅប្រទេសហ្គីណេ ក៍មានផ្ទុកមេរោគអេបូឡាដែរ។ ពេលនេះ ក្រុមគ្រូពេទ្យអាមេរិក កំពុងតែតាមដានអាការៈជំងឺ។
សហគមន៍អន្តរជាតិកំពុងផុសផុលសហការគ្នា រិះរកវិធី ទប់ស្កាត់ការរីករាលដាលមេរោគនេះ។ មន្ទីរពិសោធន៍ធំៗ នៅអាមេរិក អង់គ្លេស ស្វីស និងអាល្លឺម៉ង់ បាននិងកំពុងធ្វើការយ៉ាងញាប់ដៃ ដើម្បីធ្វើតេស្ត៍ពិសោធន៍លើថ្នាំវ៉ាក់សាំង មុននឹងដាក់វាឲ្យសាកល្បងលើមនុស្ស។ យ៉ាងណាមិញ សហភាពអឺរ៉ុប ទើបតែបានសំរេច ជួយប្រាក់ចំនួន៦០០លាន អឺរ៉ូ ក្នុងយុទ្ធនាការជួយព្យាបាលអ្នកជំងឺ និងទប់ស្កាត់ការរីករាលដាលនៃមេរោគនេះ។ បន្ថែមពីនេះ ចក្រភពអង់គ្លេស និងប្រទេសស៊ុយអែដ បានផ្តល់ប្រាក់ចំនួន ៤៧លាន ដុល្លារ ឲ្យដល់មូលនិធិកម្ចាត់មេរោគអេបូឡា របស់អង្គការសហប្រជាជាតិ៕

0 comments:
Post a Comment